ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣ពាន់នាក់

FN​ ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ ៣,១៨៧នាក់ ក្នុងនោះនារី ១,៥៧៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមនេះជាប្រសាស​ន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទេវតាពីរឆ្នាំនេះគឺល្អ ព្រោះមានភ្លៀងច្រើន ជាអំណោយផលដល់វិស័យកសិកម្ម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឲ្យមានការសិក្សាបង់ថ្លៃ គឺជាការអនុញ្ញាតមួយឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ * សម្តេចតេជោ បានថ្លែងថា ការចូលរួមពីគ្រប់តួអង្គ ជាពិសេសវិស័យអប់រំ គឺជាការរួមចំណែកដ៏ធំសម្រាប់ការបណ្តុះបណ្តាលនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ធនធានមនុស្សរបស់កម្ពុជាមិនទាន់ឆ្លើយតបនឹងសន្ទុះនៃការវិវឌ្ឍរបស់ប្រទេសជាតិនៅឡើយនោះទេ។ ប្រការនេះសម្តេចតេជោ ស្នើឲ្យមានការយកចិត្តទុកដាក់បណ្តុះបណ្តាលលើធនធានមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។ … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៣ពាន់នាក់